សិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តប្រាំឆ្នាំ ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ខេត្តប៉ៃលិន៖
ថ្ងៃសុក្រ
៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា
ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តប្រាំឆ្នាំ
ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប) តាមប្រព័ន្ធអនឡាញ (Zoom
Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សក់ សេដ្ឋ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស
និងជាអនុប្រធានអចិន្ត្រយ៍ គ.ជ.អ.ប និងដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយឯកឧត្តម រាម
សុមាន សមាជិកក្រុមប្រឹកសាខេត្ត និងលោកស្រី ឡូញ ឈាង អភិបាលរង
នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក
លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត។
ព័ត៌មានទាក់ទង